We are currently upgrading our IT systems, which may cause some delays. Find out more.

A photograph of some lemons laid before a grave during Qing Ming at Springvale Botanical Cemetery

Qing Ming

នៅឆ្នាំ 2024 ពិធីបុណ្យ Qing Ming (ឈីងមីង) គឺនៅថ្ងៃព្រហស្បតិ៍ ទី 4 ខែមេសា ហើយ Southern Metropolitan Cemeteries Trust (SMCT) សូមស្វាគមន៍សមាជិកសហគមន៍នានាមកគោរព និងធ្វើពិធីជូនដល់មនុស្សជាទីស្រឡាញ់របស់ពួកគេក្នុងអំឡុងពេលចុងសប្តាហ៍មុន (ថ្ងៃសុក្រ ទី 29 ខែមីនា ដល់ថ្ងៃចន្ទ ទី 1 ខែមេសា) និងចុងសប្តាហ៍ខាងមុខនេះ (ថ្ងៃសៅរ៍ ទី 6 ខែមេសា និងថ្ងៃអាទិត្យ ទី 7 ខែមេសា)។ សូមចំណាំថារយៈពេលនេះចំនឹងថ្ងៃបុណ្យ Easter ហើយពួកគេរំពឹងថានឹងមានអ្នកមកទស្សនាកាន់តែច្រើនទៅកាន់ទីកន្លែងបញ្ចុះសព Springvale Botanical Cemetery ក្នុងអំឡុងពេលទាំងនេះ។

SMCT នឹងផ្តល់ការគ្រប់គ្រងចរាចរណ៍ និងតង់ផ្តល់ព័ត៌មាននៅចុងសប្តាហ៍ដើម្បីជួយសមាជិកសហគមន៍។ ស្ថានីយ៍សម្អាតដែលមានធុងទឹក និងធុងពិសេសសម្រាប់ដាក់ផេះក៏នឹងត្រូវបានផ្ដល់ឱ្យផងដែរ ក៏ដូចជាធូប និងធុងសំរាមបន្ថែមទៀតនៅក្នុងអំឡុងពេលទាំងមូល។

ជាផ្នែកនៃការអនុវត្តសុវត្ថិភាព សូមទុកផេះដែលឆេះនោះឱ្យត្រជាក់សិន មុននឹងដាក់វាចូលទៅក្នុងធុងសំរាមផេះពិសេស។ នឹងមានទឹកដាក់នៅស្ថានីយ៍សម្អាតដែលអ្នកអាចប្រើប្រាស់ដើម្បីផ្សើមផេះ។ ឧបករណ៍សម្អាតនឹងត្រូវបានចែករំលែក ដូច្នេះយើងសូមអរគុណប្រសិនបើអ្នកអាចប្រគល់ឧបករណ៍សម្អាតទៅស្ថានីយសម្អាតវិញ បន្ទាប់ពីប្រើប្រាស់វារួចហើយ។

យើងយល់ដឹងពីសារៈសំខាន់ផ្នែកវប្បធម៌នៃការដុតក្នុងធុងរាម ហើយបន្តស្វែងរកវិធីផ្សេងៗដើម្បីឆ្លុះបញ្ចាំង និងកែលម្អសេវាកម្មរបស់យើង ដើម្បីគាំទ្រឱ្យបានយ៉ាងល្អបំផុតទៅតាមតម្រូវការរបស់សមាជិកសហគមន៍ចម្រុះរបស់យើង។ បន្ទាប់ពីការពិចារណាដោយហ្មត់ចត់ យើងមិនអាចបន្តផ្តល់ធុងសំរាមទាំងនេះ និងការលក់តង្វាយដុតបានទេ ដោយសារវិធានការសុវត្ថិភាព និងហានិភ័យអគ្គិភ័យរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវបានស្វាគមន៍ក្នុងការរៀបចំ និងនាំយកនូវធុងដុតផ្ទាល់ខ្លួនរបស់អ្នក តង្វាយក្រដាស និងតង្វាយ Qing Ming (ឈីងមីង) ផ្សេងទៀត នៅពេលអ្នកមកកាន់ទីកន្លែងយើង។

រថយន្តលក់ម្ហូបអាហារចល័ត Café Vita et flores ថ្មី នឹងស្ថិតនៅនឹងទីកន្លែងនោះដោយមានបម្រើភេសជ្ជៈ បង្អែម និងអាហារមានរសជាតិ ព្រមទាំងផ្កាស្រស់ៗនៅចន្លោះម៉ោង 9.00 ព្រឹក និងម៉ោង 3.00 រសៀល តាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

  • ថ្ងៃព្រហស្បតិ៍ ទី 4 ខែមេសា - នៅ Song He Yuan

ផែនទីពិធីបុណ្យ


ទាញយកផែនទីពេញ

សូមចំណាំម៉ោងបើកចុងសប្តាហ៍របស់យើងក្នុងអំឡុងពិធីបុណ្យ Qing Ming មានដូចខាងក្រោម៖

ថ្ងៃសុក្រទី 29 ខែមីនា៖ម៉ោង 8.00 ព្រឹក - ម៉ោង 8.00 យប់ (ថ្ងៃបុណ្យ Good Friday)

ថ្ងៃសៅរ៍ ទី 30 ខែមីនា៖

ម៉ោង 8.00 ព្រឹក - ម៉ោង 8.00 យប់
ថ្ងៃអាទិត្យ ទី 31 ខែមេសា៖ម៉ោង 8.00 ព្រឹក - ម៉ោង 6.00 ល្ងាច (ថ្ងៃបុណ្យ Easter Sunday)
ថ្ងៃចន្ទ ទី 1 ខែមេសា៖ម៉ោង 8.00 ព្រឹក - ម៉ោង 8.00 យប់

ថ្ងៃសៅរ៍ទី 6 ខែមេសា៖

ម៉ោង 8.00 ព្រឹក - ម៉ោង 8.00 យប់
ថ្ងៃអាទិត្យ ទី 7 ខែមេសា៖ម៉ោង 8.00 ព្រឹក - ម៉ោង 6.00 ល្ងាច



Back to Top